ចោរឆក់ទូរសព្ទពីនារីកូរ៉េម្នាក់បានសម្រេច ត្រូវប្រជាពលរដ្ឋដេញទាន់ រត់ចោលម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពីឆក់ទូរសព្ទដៃពីនារីជនជាតិកូរ៉េម្នាក់ បានសម្រេច ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់រត់បាត់បន្សល់ទុកម៉ូតូមួយគ្រឿង កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីពីយុវជនពីរនាក់បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញនារីជនជាតិកូរ៉េម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BJ-3030 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត។ មកដល់ផ្លូវម៉ៅសេទុងបានបត់ស្តាំបានបន្តិចចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HW-4873 ធ្វើដំណើរមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីជនជាតិកូរ៉េម៉ាកអាយហ្វូនអ៊ិច ដែលជនរគ្រោះកំពុងនិយាយបានសម្រេច រួចជិះម៉ូតូគេចខ្លួន។

ពេលនោះរូបគាត់ឃើញហេតុការនេះក៏បានជិះម៉ូតូដេញធាក់តែត្រូវជនសង្ស័យធាក់បានមុនបណ្តាលដួលទាំងអស់គ្នា ភ្លាមៗនោះជនសង្ស័យបានងើបឡើងរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមក ហើយពេលដែលកំពុងតែសួនាំស្រាប់តែកម្លាំងអាវុធហត្ថខណ្ឌទួលគោក មកសុំយកម៉ូតូជនសង្ស័យ និងជនរងគ្រោះទៅអវុធហត្ថខណ្ឌទួលគោក ដើម្បីសួរនាំបន្តតាមនីតិវិធី៕ធ.ដ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner