សភាអូស្ត្រាលី ស្តីបន្ទោសអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison ពាក់ព័ន្ធនឹងក្រសួងសម្ងាត់
ស៊ីដនី៖ សភាអូស្ត្រាលី នៅថ្ងៃពុធ ៣០ វិច្ឆិកា បានបោះឆ្នោតចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីសេរីនិយមលោក Scott Morrison បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញការតែងតាំងជាសម្ងាត់របស់លោកទៅកាន់ក្រសួងជាច្រើន ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ធ្វើឱ្យខូចទំនុកចិត្តលើរដ្ឋាភិបាល។
លោក Morrison ដែលបានបាត់បង់អំណាចនៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា បានប្រមូលតួនាទីរដ្ឋមន្ត្រីចំនួន ៥ យ៉ាងសម្ងាត់ ក្នុងអំឡុងពេលជំងឺរាតត្បាត មានដូចជា សុខភាព ហិរញ្ញវត្ថុ រតនាគារ ធនធាន និងកិច្ចការផ្ទៃក្នុង។
ចលនាជាប្រវត្តិសាស្ត្រដែលនាំមកដោយគណបក្សការងារកាន់អំណាច បានអនុម័តដោយសំឡេង ៨៦ ទល់នឹង ៥០ ក្នុងសភាជាន់ទាបរបស់ប្រទេសអូស្ត្រាលី។ វាជាលើកទីមួយហើយដែលអតីតនាយករដ្ឋមន្ត្រីត្រូវបានសភាស្តីបន្ទោសខ្លាំងបែបនេះ ទោះបីជាចលនានេះ មានលក្ខណៈជានិមិត្តរូបក៏ដោយ។
លោក Anthony Albanese នាយករដ្ឋមន្ត្រីការងារបានថ្លែងក្នុងអំឡុងការជជែកដេញដោលដោយនិយាយដោយគាំទ្រចំពោះការដាក់ទោសលោក Morrison ថា៖ «ការពិត គឺថាលទ្ធិប្រជាធិបតេយ្យរបស់យើងមានតម្លៃហើយមិនមានកន្លែងសម្រាប់ការពេញចិត្តទេ” ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត
