ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសល់៨ថ្ងៃទៅមុខទៀត (Video Inside)

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ នៅសល់រយៈពេលតែ៨ថ្ងៃប៉ុណ្ណោះទៀតទេ។ មន្ត្រីគជបបានអំពាវនាវពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីថ្មីត្រូវប្រញាប់រួសរាន់ដើម្បីចៀសវាងការបាត់ឈ្មោះ និងគ្មានឈ្មោះមិនអាចចូលរួមក្នុងដំណើរការបោះឆ្នោត សកលខែកក្កដាឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍គជបថ្ងៃទី៣០ វិច្ឆិកា បានបញ្ជាក់ថាក្នុងរយៈពេលដំណើរ៤២ថ្ងៃមកនេះ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ មានភាពរលូនល្អ និងគ្មានការបំភិតបំភ័យឬការគំរាមកំហែង និងអំពើហិង្សាឡើយ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី៨ ខែធ្នូខាងមុខនេះ ។

យោងតាមគជប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ មានចំនួន៧ពាន់១៤០នាក់។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល ៤២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៥១ម៉ឺន៣ពាន់៩១១នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២២ម៉ឺន៦ពាន់២៦៣នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៣ពាន់ ៣៦៨នាក់។

ads banner