២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៧ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានឈានដល់២ខ្ទង់ឡើងវិញក្នុងរយៈពេល២៤ម៉ោងកន្លង មកនេះ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្ងៃនេះមានចំនួន១៧ករណី ដែលជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ តួលេខឆ្លងថ្មី ១៧ករណីនៅថ្ងៃនេះ បានកើនឡើងចំនួន៨ករណី បើប្រៀបធៀបនឹងម្សិលមិញ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា បានកើនដល់ ចំនួន ១៥លាន ២២ម៉ឺន ៧ពាន់ ៩៤៨នាក់ ដែលស្មើនឹង ៩៥,១៧ភាគរយ ។