២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន៧០៦ករណី ដែលកើនឡើងច្រើនរហូតដល់ ២ពាន់ ៧០៩ករណី បើប្រៀបធៀបតួលេខ ឆ្លងសរុបកាលពីម្សិលមិញ ។

នៅក្នុងអាស៊ានថ្ងៃនេះ មានប្រទេសចំនួន ៨ ដែលមានករណី ឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ៥ពាន់ ៧៦៦ករណី ស្មើនឹងប្រមាណ ៥៤ភាគរយនៃ តួលេខឆ្លងសរុប នៃបណ្តាប្រទេសដែលរកឃើញឆ្លងនៅអាស៊ាននៅថ្ងៃនេះ ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន១៧ករណី។ ប្រទេសព្រុយណេ និង ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧៩នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៥៤នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន ៣០ម៉ឺន ៣ពាន់ ៣៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ៦៥៤នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៤៧លានករណី, និងការស្លាប់មានជាង ៦លាន ៦៣ម៉ឺន នាក់។

ads banner