អាជ្ញាធរខណ្ឌឫស្សីកែវ សម្រេចជួសជុលផ្លូវលុបបំបាត់ជង្ហុកតូច-ធំ ក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៥ ដែលកើតមានជាជង្ហុគតូច-ធំ (សំបុកមាន់) បណ្ដាលឲ្យរងការខូចខាតដក់ទឹកនូវមួយអន្លើ ចាប់ពីសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់សង្កាត់ឫស្សីកែវ គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ បានសហការគ្នាចាប់ផ្ដើមធ្វើការជួសជុលឡើងវិញហើយ ដើម្បីចូលរួមកាត់បន្ថយថវិកាជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរ លើកកម្ពស់សោភណ្ឌភាពទីក្រុង និងប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការចាប់ផ្ដើមជួសជុលកំណាត់ផ្លូវជាតិ៥ឡើងវិញនេះ បើតាមការលើកឡើងរបស់លោក ជា ពិសី គឺបានធ្វើឡើង ក្រោយពីចុះត្រួតពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ចាប់ពីសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់សង្កាត់ឫស្សីកែវ ឃើញថារងការខូចខាត កើតមានជាជង្ហុកតូច-ធំ (សំបុកមាន់) ដែលបណ្ដាលឲ្យបាត់បង់ទាំងសោភ័ណ្ឌភាព អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតជាយថាហេតុ ដល់ប្រជាពលរដ្ឋធ្វើដំណើរ ពិសេសចូលរួមកាត់បន្ថយថវិកាជាតិ។

បើតាមការបញ្ជាក់ពីលោក ជា ពិសី ចំពោះការចាក់ក្រាលបេតុងលប់បំបាត់ជង្ហុកតូចធំ ជាសំបុកមាន់នេះ គឺត្រូវបានធ្វើឡើងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរ ដើម្បីជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាត បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ដែលត្រូវដោះស្រាយទៅតាមលទ្ធភាព ក្នុងការឆ្លើយតបឲ្យទាន់សភាពការ ដោយគ្មានលក្ខខណ្ឌ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner