ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង រយៈពេលបីថ្ងៃ
ហាណូយ៖ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Phuc និង ភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នឹងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ។
ដំណើរទស្សនកិច្ចនេះនឹងជាលើកដំបូងរបស់លោក Phuc ទៅកាន់កូរ៉េខាងត្បូង ក្នុងនាមជាប្រធានាធិបតី ហើយជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់មេដឹកនាំវៀតណាម ចាប់តាំងពីកូរ៉េខាងត្បូងមានប្រធានាធិបតីថ្មីរបស់ខ្លួន។
វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២។ ទំនាក់ទំនងរបស់ប្រទេសទាំងពីរត្រូវបានធ្វើឱ្យប្រសើរឡើង ទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងឆ្នាំ២០០៩ ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត
