នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការផ្ដន្ទាទោស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៣ករណីផ្សេងគ្នា ទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ បទល្មើសទាំង៣ករណីរួមមាន៖ ករណីទី១)លួចមានស្ថានទម្ងន់ទោស ករណីទី២) ហិង្សា និងករណីទី៣)ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរផងដែរ។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner