នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ឌឹង សារឹត  ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ទី២)ឈ្មោះ គន់ សុម៉ាលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣)ជនឈ្មោះ វ៉ែន កុសល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មរសំណង់។ ជនសង្សយ័ទាំង៣នាក់ ស្នាក់នៅភូមិសំយោង  ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន០១កញ្ចប់ថង់តូច និងម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង១G ២៨៧០ រួមទាំងទូរសព្ទ័ដៃ០៤គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner