លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទបុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃសៅរ៍ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

ថ្លែងទៅកាន់មន្ត្រីរាជការ កីឡាករ កីឡាការិនិអុំទូក ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមពិធីបុណ្យអុំទូកនោះ លោកជំទាវ បានថ្លែងកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានរៀបចំពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ និងអធិអមជាទីបំផុត ។ លោកជំទាវ បានចូលរួមអបអរសាទរជាមួយចំណុះទូកទាំងអស់ដែលបានចូលរួមប្រកួតនៅក្នុងថ្ងៃនេះ ដែលបានបង្ហាញអំពីការរួមសាមគ្គីគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។ ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបមានការជួបជុំយ៉ាង សប្បាយបែបនេះ ដោយមិនខ្លាច និងមានការភិតភ័យដូចបណ្តាប្រទេសមួយចំនួន ។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យទុំទូកនៅខេត្តកំពង់ឆ្នាំងនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំស្តង់ពិព័រណ៍លក់ផលិតផល ការប្រគំតន្ត្រី បណ្តែតប្រទីប និងបាញ់កាំជ្រួច ការប្រណាំងកង់ ការរត់ម៉ារ៉ាតុង និងការប្រដាល់គុណខ្មែរ ៕ ដោយ៖ ថេត វិចិត្រ ហេងសម្បតិ្ត
