សូមកុំភ្លេច ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមស្នាក់ការឃុំ-សង្កាត់

ភ្នំពេញ ៖ គ.ជ.ប បានប្រកាសថា នៅថ្ងៃទី០៨ ខែធ្នូ ខាងមុខ នឹងផុតកំណត់ ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី ឆ្នាំ២០២២។ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២នេះ មានឈ្មោះ និងមានសិទ្ធិចូលរួមបំពេញកាតព្វកិច្ចជាប្រជាណលរដ្ឋខ្មែរ បោះឆ្នោតឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប. ស្តីពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ គិតមកត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្ននៃ អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៥៦ ៥៩៧នាក់។ អ្នកដែលត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣៨ ២០៥នាក់ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner