រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នឹងកីឡា ,ឯកឧត្តមហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ឃាង សេង តំណាងក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានី និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកវិញ្ញាសាជានិមិត្តរូប នៅមណ្ឌល វិទ្យាល័យ ព្រះស៊ីសុវត្ថិ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៥ ខែធ្នូ ឆ្នំា២០២២ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤នាក់ ស្រី ៦៩ ៧៧១នាក់ មានមណ្ឌលសំណេរសរុប២២១ បន្ទប់ប្រឡងសរុប៥១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា ៣៤៣១បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូខាងមុខ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស ។
សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន៤ដំណាក់កាលគឺ ការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ ៕ សេឌី

