សហរដ្ឋអាមេរិក បង្កើតការងារថ្មីប្រមាណ ២៦៣,០០០កន្លែង ក្នុងខែវិច្ឆិកា ឆ្នាំ២០២២

វ៉ាស៊ីនតោន៖ ការបង្កើតការងារថ្មីនៅសហរដ្ឋអាមេរិកបានបន្តមើលឃើញពីការកើនឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ បើទោះបីជាមានការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លាបំផុតក្នុងប៉ុន្មានទសវត្សរ៍ក៏ដោយ ។

ប្រាក់បៀវត្សរ៍មិនមែនវិស័យកសិកម្មបានកើនឡើង ២៦៣,០០០កន្លែងកាលពីខែមុន ជាមួយនឹងអត្រាគ្មានការងារធ្វើ ៣.៧ភាគរយ។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានការងារ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ។

ការកើនឡើងនូវឱកាសការងារថ្មីក្នុងខែវិច្ឆិកា គឺជាការធ្លាក់ចុះតិចតួចពីកំណើនការងារ ២៨៤,០០០កន្លែងកាលពីខែតុលា។ ការកើនឡើងការងារទំនងជាមិនអាចទប់ស្កាត់ការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់របស់ធនាគារកណ្តាលអាមេរិក ដែលមានបំណងធ្វើឱ្យសេដ្ឋកិច្ចក្តៅគគុក និងកាត់បន្ថយអតិផរណាដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ ។

ប្រាក់ឈ្នួលជាមធ្យមក្នុងមួយម៉ោងបានកើនឡើង ០.៦ភាគរយសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២។ នោះគឺជាការប៉ាន់ប្រមាណទ្វេដងពីអ្នកសេដ្ឋកិច្ច ដែលបានស្ទង់មតិដោយ Dow Jones ហើយមានន័យថា ធនាគារកណ្តាលទំនងជាមិនបន្ធូរបន្ថយការដំឡើងអត្រាការប្រាក់ទេ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner