រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុន និងកម្ពុជានាពេលកន្លងមក

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃសុក្រទី២ ខែធ្នូ ឆ្នំា២០២២ បានទទួលជួបជាមួយឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុន មុនពេលឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុន និងកម្ពុជានាពេលកន្លងមក។
ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា បានជម្រាបជូនឯកឧត្តម Masahiro Mikami អំពីការគាំទ្ររបស់កម្ពុជាចំពោះជប៉ុន ក្នុងតួនាទីជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ CITES នៅពេលថ្មីៗនេះនៅប្រទេសប៉ាណាម៉ា។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បញ្ជាក់ថា កម្ពុជានឹងបន្តសហការជាមួយជប៉ុននូវគម្រោងដែលមានផលប្រយោជន៍ជួយគ្នាទៅវិញទៅមក។ ឯកឧត្តម ឌិត ទីណា ក៏បានស្នើសុំឱ្យភាគីជប៉ុនជួយជំរុញការវិនិយោគក្នុងការផលិតកសិផលប្រកបដោយគុណភាព និងស្តង់ដារ ជាពិសេសការវេចខ្ចប់ល្អ ដើម្បីឈានទៅរកទីផ្សារប្រទេសជប៉ុន៕​ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner