រាជធានីគ្រោងបង្កើតផ្លូវថ្មើរជើងតាមបណ្តាយមាត់ទន្លេទាក់ទាញទេសចរណ៍
ផ្លូវថ្មើរជើងតាមបណ្តោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវគ្រោង រៀបចំឡើងដើម្បីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ គម្រោងធ្វើផ្លូវថ្មើរជើងតាមបណ្តោយមាត់ ទន្លេដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ នៃ ខណ្ឌដូនពេញនេះ បានលើកឡើងក្នុងកិច្ចប្រជុំមួយវេលាព្រឹកថ្ងៃទី៥កញ្ញាដោយមានការចូលរួមពីអភិបាលរាជ ធានីភ្នំពេញលោកឃួង ស្រេង។ លោកអភិបាលរាជធានី បានថ្លែងថា គម្រោងបង្កើតផ្លូវថ្មើរជើង នេះ នឹងក្លាយ ជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យដើរស្រូបយកខ្យល់អាកាសល្អ បរិសុទ្ធ និងទស្សនាទេសភាពទន្លេ៤មុខ ដ៏ស្រស់ត្រកាលក្នុងរាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍ថា តើ គម្រោងនោះ នឹងត្រូវចាប់ផ្តើមធ្វើនៅពេលណា និងតើត្រូវចំណាយថវិការបស់រាជធានីចំនួនប៉ុន្មាន ប៉ុន្តែលោក អភិបាលរាជធានី នៅព្រឹកមិញបានណែនាំដល់ក្រុមការងារត្រូវសិក្សាពីពេលវេលា, ប្រព័ន្ធបញ្ចៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឲ្យបានត្រឹមត្រូវនៅកន្លែងដែលត្រៀមរៀបចំនោះ។