ក្រសួងការងារដាស់តឿនម្ចាស់សហគ្រាសនូវច្បាប់ថ្ងៃសម្រាកបុណ្យភ្ជុំ

អត្ថបទដោយ៖
Kien Sereyvuth

 ក្រសួងការងារបានប្រាប់ម្ចាស់សហគ្រាសនិងក្រុមហ៊ុននូវការផ្តល់ច្បាប់ឲ្យកម្មករត្រូវសម្រាកសម្រាប់ថ្ងៃបុណ្យ ភ្ជុំបិណ្ឌនិងការរំលឹកដាស់តឿនការបើកប្រាក់បំណាច់ឲ្យកម្មករបានជាមុននោះថែមទៀត។ បុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ នេះ នឹងមានរយៈពេល៣ថ្ងៃគឺថ្ងៃទី២៧, ២៨ និង២៩កញ្ញា ប៉ុន្តែដោយសារថ្ងៃទី២៩កញ្ញាជាថ្ងៃអាទិត្យ កម្មករនឹង បានអនុញ្ញាតឲ្យឈប់ថ្ងៃទី៣០កញ្ញាថែមទៀតដើម្បីជំនួសថ្ងៃអាទិត្យ។ សេចក្តីជួនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកម្ចាស់ក្រុមហ៊ុននិងសហគ្រាសជុំវិញច្បាប់ឈប់សម្រាកនេះ និងនៅបាន ណែនាំឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលឲ្យកម្មករនិយោជិត លើកទី២ឲ្យបានមុនថ្ងៃ ភ្ជុំបិណ្ឌផងដែរ។ ក្រសួងការងារបានដាស់តឿនថា បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលនោះទេ ត្រូវអនុ ញ្ញាតឲ្យកម្មករនិយោជិតទទួលប្រាក់បុរេប្រទេសយ៉ាងតិច៥០%មុនពេលបុណ្យភ្ជុំបិណ្ឌ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner