បេក្ខជន ព្រះសង្ឃច្រើនអង្កបានចូលរួមក្នុងការប្រឡងសញ្ញាបត្របាក់ឌុប បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរធម្មការ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងពី បេក្ខជនជាព្រះសង្ឃច្រើនអង្គនៅតាមបណ្តារាជធានី-ខេត្តនានា ដែលបានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបសម័យប្រឡង ០៥ ធ្នូ ២០២២ ក្រោមការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត។

គួរបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុប ពីរថ្ងៃនេះក្រសួងអប់រំបានបង្ហាញរូបភាពពីវត្តមានព្រះសង្ឃបានចូលរួមប្រឡងសញ្ញាបត្របាក់ឌុបច្រើនអង្គ ដែលជាផ្នែកមួយក្នុងការឈានទៅការបន្តសិក្សាថ្នាក់ឧត្តមសិក្សា និងក៏ដូចជាចាប់មុខជំនាញវិជ្ជាជីវៈណាមួយក្នុងថ្ងៃខាងមុខ។

ជាមួយគ្នានេះក្រសួងអប់បានឱ្យដឹងដែរថា៖ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា ។

គួរបញ្ជាក់ថា៖ សម្រាប់ដំណើរការ សំណេរ នាព្រឹកនេះ មានពីរមុខវិជ្ជា គឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ វិជ្ជា) ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner