ការប្រឡងបាក់ឌុបថ្ងៃទី២បានចាប់ផ្តើមហើយ ខណៈការត្រួតពិនិត្យនៅតែរឹតបន្តឹង

ភ្នំពេញ៖នៅ ព្រឹកថ្ងៃទី ០៦ខែ ធ្នូ ឆ្នាំ ២០២២នេះដែលជាការ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុបសម័យ ប្រឡង០៥-០៦ ធ្នូ ២០២២ ថ្ងៃទី២ បានចាប់ផ្តើមហើយ ព្រមជាមួយនឹងការត្រួតពិនិត្យតឹងរឹងនៅតាម មណ្ឌល ប្រឡងនានាទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង ដទៃទៀត។

ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញពីសកម្មភាព ក្នុងការបើកហឹប វិញ្ញាសា នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជា សម័យ ប្រឡង ០៥ ធ្នូ ២០២២ នៅតាម មណ្ឌលប្រឡងទាំងអស់ ក្នុងនេះដោយមានការ ចូលរួម ពី គណៈមេប្រយោគ គណៈកម្មការ អប្បមាទ ទូទាំង ប្រទេស ជំនួយការ អប្បមាទ ប្រធាន-អនុប្រធាន នៅ តាម មណ្ឌល ។

ដោយឡែកនាព្រឹកនេះបេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ ។

គួរបញ្ជាក់ថា៖ ចំពោះដំណើរការ សំណេរ នាព្រឹកនេះ មានពីរមុខវិជ្ជា គឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ វិជ្ជា) ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner