អគ្គស្នងការដ្ឋាននគរបាលជាតិដាក់បញ្ជាមន្ត្រីក្រោមបង្គាប់ស្វែងមុខសញ្ញាភេរវកម្ម
អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បញ្ជាដល់មន្ត្រីក្រោមបង្គាប់ត្រូវច្បាមមុខសញ្ញាភេរវកម្ម, ឧក្រិដ្ឋកម្ម និង សកម្មភាពល្មើសច្បាប់ផ្សេង” ក្នុងសេចក្តីណែនាំមួយស្តីពីវិធានការការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ សង្គមក្នុងពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩។ សេចក្តីណែនាំចុះហត្ថលេខាដោយនាយឧត្តមសេ នីយ៍សន្តិបណ្ឌិតនេត សាវឿនថ្ងៃទី៤កញ្ញា បានប្រព្រឹត្តទៅនៅច្រើនថ្ងៃមុនកម្ពុជាប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ រវាងពីថ្ងៃទី១៤ដល់២៨កញ្ញា។ សេចក្តីណែនាំនេះ ត្រូវគេពណ៌នាថាគឺជាការដាស់តឿនមូយ ដល់កម្លាំងកងរក្សាសន្តិសុខដើម្បីការអនុវត្តច្បាប់ក្នុងស្ថានការណ៍ដែលមានការអះអាងពីមេខ្លោងក្រុមឧទ្ទាម នយោបាយ លោកសមរង្ស៊ី ដែលអះអាងថានឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩។ វិធានការសំខាន់ៗចំនួន៨ចំណុច ដែលត្រូវបានដាក់ចេញដល់នាយកដ្ឋានកណ្តាល, នាយកដ្ឋាននៃអង្គភាព ជំនាញនិងបណ្តាស្នងការដ្ឋាននគរបាលនៃរាជធានីនិងខេត្ត រួមមាន៖ ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់ និង វិភាគវាយតម្លៃនូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាព ល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យ មានប្រសិទ្ធភាព ទាន់ពេលវេលា។ បទបញ្ជាដទៃទៀតរួមមានការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការការពារគោលដៅនៃទីវត្តអារាម, ប្រាង្គប្រាសាទ រមណីយដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្តិសុខ និងធានា សុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិដែលយាង និងអញ្ជើញទៅចូលរួមពិធីបុណ្យ, និងវិធានការណ៍នានាមួយចំនួនទៀត។