ក្រសួងពាណិជ្ជកម្មធ្វើបច្ចុប្បន្នភាពអនុស្សរណៈពង្រីកទំនាក់ទំនងវិនិយោគ

អត្ថបទដោយ៖
Kien Sereyvuth

 ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានធ្វើបច្ចុប្បន្នភាពនៃការចុះអនុស្ស រណៈយោគយល់គ្នាដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនជប៉ុន។ ក្រសួងពាណិ ជ្ជកម្មកម្ពុជានិងអង្គការ JETRO ធ្លាប់បានចុះអនុស្សរណៈជាមួយគ្នាកាលពីខែធ្នូឆ្នាំ២០០៩។ កិច្ចសហប្រតិបត្តិ ការរវាងក្រសួងពាណិជ្ជកម្មនិងអង្គការ JETRO បានកើនឡើងចំនួន១ពាន់៦០០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨។ ពិធីចុះហត្ថលេខាធ្វើបច្ចុប្បន្នភាពថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី៥កញ្ញា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សសូរស័ក្ដិ និង នាយករងនៃអង្គការ JETRO លោកស្រីបណ្ឌិត យូរី សាតូ។ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានថ្លែងថា អនុស្សរណៈនោះនឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុង វិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាពជាដៃគូគ្រប់ ជ្រុង ជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។ លោកស្រី យូរី សាតូ បានថ្លែងកត់សម្គាល់នូវកំណែទម្រង់មួយ ចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តក្នុងការសម្រួលដល់ការប្រកបធុរកិច្ចនិងពាណិជ្ជកម្ម ។ លោកស្រីបានថ្លែងថា JETRO ក៏មានការងារថ្មីមួយដែលកំពុងអនុវត្តផងដែរ នោះគឺការជំរុញនវានុវត្តន៍ និងការ បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ Inovation and Digital Technology Startup ជាមួយនឹងការផ្គូរផ្គងធុរកិច្ច ក្នុងវិស័យនវានុវត្តន៍។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner