លោកស្រី ទ្រី ដាណា បង្កាញមុខទូតសុឆន្ទៈ(BA)ជាផ្លូវការ របស់ហាងមាស ពេជ្រ ដាណា ទ្រី

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី រៀបចំសន្និសីទសារព័ត៌មានបបង្ហាញមុខតារាចម្រៀង និងតារាសម្តែងចំនួន២រូប ជាទូតសុច្ឆន្ទៈ គឺតារាចម្រៀង កញ្ញា ពេជ្រ សោភា និង លោក ឈឹម សក្កដា តារាសម្តែង។

កញ្ញា ពេជ្រ សោភា បញ្ជាក់ថា ការក្លាយជាទូតសុច្ឆន្ទៈ នេះ គឺកើតចេញពីការទុកចិត្តលើគ្រឿងអលង្ការនៅក្នុងហាងលោកស្រី ទ្រី ដាណា ទិញយកមកពាក់គឺហេង ហេង និងរកស៊ីមានបាន។

លោកស្រី ទ្រី ដាណា បញ្ជាក់ ថ្ងៃទី០៥ ខែធ្នូ ថា មូលហេតុដែលជ្រើសរើស តារាទាំងពីររូបនេះគឺដោយសារតែ ប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈនៅកម្ពុជា និង ការទំនួលខុសត្រូវលើការងារ រ​បស់គាត់។ ក្រៅពីការធានាបាននូវគុណភាព មាស ពេជ្រ និងការលក់ចេញស្រួល និងទិញស្រួល, ការបង្កើតឲ្យមានទូតសុច្ឆន្ទៈ (BA) របស់ហាង មាស ពេជ្រ ដាណាទ្រី គឺជាការបន្ថែមនូវទំនុកចិត្តជូនដល់អតិថិជន ដែលបានគាំទ្រ និងចំណាយទាំងពេលវេលា និងថវិកា មកទិញគ្រឿងអលង្ការនៅហាង មាស ពេជ្រ ដាណាទ្រី។ ដោយសារមានការគាំទ្រច្រើនពីអតិថិជន ទូទាំងប្រទេស នៅពេលឆាប់ៗខាងមុខនេះ លោកស្រី ទ្រី ដាណា នឹងបើកសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការសាខាថ្មីមួយទៀត និងបានជំរុញឲ្យលោកស្រី បើកសម្ពោធ ហាងលក់គ្រឿងអលង្ការបន្ថែមទៀត តាមបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ក្រៅពីការលក់គ្រឿងសំអាង អាហារបំប៉នសុខភាព ឧកញ៉ា ទ្រី ដាណា ក៏បានបើកហាង «ដាណាលក់គ្រឿអលង្ការ» បានចំនួន២សាខាហើយ ទីមួយគឺទីតាំងស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសាខាទី២ ចុះពីស្ពានច្បារអំពៅប្រហែល៣គីឡូម៉ែត្រ ហួសច្រកចូលបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner