រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើសុំឱ្យមានការផ្លាស់ប្តូរ បទពិសោធន៍នៃការធ្វើកសិកម្មរកម្ពុជា-ឥណ្ឌា ដោយអញ្ជើញអ្នកវិនិយោគទុនឥណ្ឌា មកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សាពីសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា ក៏ដូចជាការរកឱកាសទីផ្សារឱ្យកសិផលកម្ពុជា។ ឥណ្ឌាសំបូរដោយគ្រឿងយន្តកសិកម្ម ជាច្រើនដែលអាចកាត់បន្ថយថ្លៃចំណាយកសិករ។

ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា បានពិភាក្សាជាមួយលោកជំទាវ Devyani Khobragade អំពីការសិក្សាពីលទ្ធភាពនៃផ្គត់ផ្គង់ជីគីមីពីឥណ្ឌា ដោយផ្តោតសំខាន់លើគុណភាពនិងតម្លៃនៃជី ដែលអាចប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាបាន ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner