បេក្ខនារីនៅខេត្តសៀមរាបបានបំបៅកូនតូចមុនចូលប្រឡងបាក់ឌុបព្រឹកថ្ងៃទី ២

ភ្នំពេញ៖ បេក្ខនារី ដែលប្រឡងបាក់ឌុបមួយរូបនៅខេត្តសៀមរាបបានបំបៅដោះកូនតូចរបស់ខ្លួនជាមុនសិន មុនពេលដែលឈាន ជើងដើរចូលប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២នេះ។

យោងតាមរូបភាពបង្ហោះដោយ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ឱ្យដឹងថាបេក្ខនារីនេះមានឈ្មោះប្រឡងនៅ បន្ទប់លេខ៣ លេខតុ៧១ ឈ្មោះ ធឿន ចាន់ថា នៅ មណ្ឌលអនុវិទ្យាល័យឆ្លកអណ្តូងក្នុងខេត្តសៀមរាប ។

ប្រភពខាងលើនេះបានឱ្យដឹងថានាងមានកូនតូចអាយុ ១១ខែ ហើយបានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡងនាព្រឹកម៉ិញនេះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner