ការរអិលបាក់ដី កប់ឡានក្រុងក្នុងប្រទេសកូឡុំប៊ី សម្លាប់មនុស្សយ៉ាងតិច ៣៤នាក់

បូហ្គោតា៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់នៅពេលដែលការរអិលបាក់ដីបានកប់ឡានក្រុងមួយ នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។

ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ បានបុកលើរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បូហ្គោតា ។

ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយដីភក់ ដើម្បីរកអ្នកនៅរស់ ហើយអាជ្ញាធរបាននិយាយថា មនុស្ស៩ នាក់ត្រូវបានជួយសង្គ្រោះនៅរស់។ អភិបាលខេត្ត Risaralda លោក Victor Tamayo បាននិយាយថា ម្នាក់ក្នុងចំណោមនោះ ក៏មានក្មេងស្រីអាយុ ៧ឆ្នាំដែលត្រូវបានគេរកឃើញថា ជាប់នឹងម្តាយដែលបានស្លាប់។

ប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានពណ៌នាឧប្បត្តិហេតុថា ជាសោកនាដកម្ម តាមរយៈសារ Twitter ។ លោក Petro បាននិយាយដោយសន្យាគាំទ្រពីរដ្ឋាភិបាលជាតិថា៖ «សាមគ្គីភាពជាមួយក្រុមគ្រួសារជនរងគ្រោះ ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner