ការនាំចេញរបស់ថៃទៅរុស្ស៊ីបានធ្លាក់ចុះ ៤០% ក្នុងអំឡុងពេល ១០ ខែដំបូង
បាងកក៖ យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២ បានធ្លាក់ចុះ ៤០.៣១% មកនៅត្រឹម ៤៩៤.៥៧ លានដុល្លារអាមេរិក (ប្រហែល ១៧.១ ពាន់លានបាត) ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការនាំចេញរបស់ថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែតុលា មានតម្លៃ ៤០.៥ លានដុល្លារ ធ្លាក់ចុះ ២៤.៥៨% ធៀបនឹងខែមុន និងធ្លាក់ចុះ ៦៧.៨៧% ធៀបនឹងខែតុលា ឆ្នាំ២០២១។
តួលេខសម្រាប់ប្រភេទផលិតផលថៃសំខាន់ៗចំនួនបួន ដែលបាននាំចេញទៅរុស្ស៊ីចាប់ពីខែមករាដល់ខែតុលាមានដូចជា , ផលិតផលកសិកម្ម និងនេសាទ៖ ៥០,២៥ លានដុល្លារ ធ្លាក់ចុះ ១៧,៤០%, ផលិតផលកសិឧស្សាហកម្ម៖ ៩៣,៩១ លានដុល្លារ កើនឡើង ១២,៥៣%, ផលិតផលឧស្សាហកម្ម៖ ៣២៩.២៧ លានដុល្លារ ធ្លាក់ចុះ ៥០.៦៥% និង រ៉ែ និងឥន្ធនៈ៖ ២១,១៥ លានដុល្លារ កើនឡើង ២៤,០៣%។
មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ក្រសួងពាណិជ្ជកម្មបានស្តីបន្ទោសការយឺតយ៉ាវនៃការនាំចេញ លើសង្គ្រាមដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន។
តម្លៃនៃការនាំចេញក៏ប្រែប្រួលជារៀងរាល់ខែ ភាគច្រើនដោយសារតែភាពមិនប្រាកដប្រជាក្នុងការដឹកជញ្ជូន និងការបញ្ជាទិញរបស់រុស្ស៊ី។
ក្រសួងពាណិជ្ជកម្មបានព្យាករថា ការនាំចេញរបស់ថៃទៅរុស្ស៊ីនឹងធ្លាក់ចុះប្រហែល ៤០% នៅឆ្នាំ២០២២នេះ ៕ ប្រភពពី The Nation, ដោយ ៖ សារ៉ាត
