ជនសង្ស័យចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ២៥នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!

ក្នុង ចំណោម ជនសង្ស័យទាំងចំនួន ២៥ នាក់ រួម មាន ៖ ជួញដូរ ១២ ករណី ឃាត់ ១៥ នាក់ ( ស្រី ២ នាក់ ) ដឹកជញ្ជូនរក្សាទុក ២ករណីឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧ នាក់ ។ វត្ថុតាងដែល ចាប់យកសរុប ក្នុងថ្ងៃ ទី៥ ខែធ្នូ រួម មាន៖ មេតំហ្វេតាមីន (Ice) ស្មើរ ១៦,២៨ ក្រាម និង ៣ កញ្ចប់ តូច មេតំហ្វេតាមីន (Wy) ស្មើរ ១៩,០៥ ក្រាម ,ហេ រ៉ូ អ៊ី ន (Heronie) ស្មើ ២៧៩៩,៧៩ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner