រុស្ស៊ីបន្តបាញ់ស្រោចមីស៊ីលបន្ទាប់ពីអ៊ុយក្រែនប្រើដ្រូនវាយប្រហារក្នុងទឹកដីរុស្ស៊ី
អត្ថបទដោយ៖
Apsara Net
កិច្ចប្រឹងប្រែងព្យាយាមរកភាពវិវត្តន៍ឈានដល់ការឈប់បាញ់ និងបញ្ចប់សង្គ្រាមអ៊ុយក្រែន ហាក់ដូចជានៅឆ្ងាយនៅឡើយ។ កាលពីថ្ងៃច័ន្ទ ទី៥ ធ្នូ ឆ្នាំ២០២២ រុស្ស៊ីបានថ្លែងថាអ៊ុយក្រែន បានប្រើដ្រូនវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី និងជាការឆ្លើយតបវិញ រុស្ស៊ីបានធ្វើការបាញ់ ស្រោចមីស៊ីលដូចទឹកភ្លៀងដាក់មកលើបណ្តាទីក្រុងអ៊ុយក្រែនសាជាថ្មី។ នេះជាព្រឹត្តិការណ៍ វាយប្រហារតាមផ្លូវអាកាសថ្មីមួយទៀតក្នុងពេលដែលប្រទេសបារាំង និងអាល្លឺម៉ង់កំពុងស្វែង រកការសម្របសម្រូលមួយ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍