កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិន និងដកហូតសម្ភារៈមួយចំនួន
ភ្នំពេញ ៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានជាច្រេីនស្ថាប័នបានចុះផ្សាយពីទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនដ៏ធំនៅចំណុចហាងយីហោ ជិង សៀកឡាយ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ដោយផ្ទាល់ និងដកហូតសម្ភារៈមួយចំនួន ។

ប្រជាពលរដ្ឋល្អដែលរស់នៅក្បែរទីតាំងខាងលេីបានប្រាប់ឲ្យដឹងថា ទីតាំងនេះត្រូវបានជនជាតិចិនជួលសម្រាប់បេីកល្បែងស៊ីសងប្រភេទកាស៊ីណូជាច្រេីនប្រភេទនឹងមានភ្ញៀវជាជនជាតិចិនដូចគ្នាចូលលេងជារៀងរាល់ថ្ងៃ ទេីប នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាបេីកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែនទេីបបង្ក្រាបនិងដកហូតសម្ភារៈមួយចំនួន។ បច្ចុប្បន្ននេះ ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ៕ ដោយ ៖ ប៊ុនធី និងភារ៉ា



