ហ្វីលីពីនរក្សាការកំណត់គោលដៅ GDP សម្រាប់ឆ្នាំ២០២២ ប៉ុន្តែកាត់បន្ថយគោលដៅសម្រាប់ឆ្នាំ២០២៣

ម៉ានីល៖ ក្រុមមន្រ្តីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហ្វីលីពីន បានរក្សាការកំណត់គោលដៅផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២២របស់ខ្លួន នៅចន្លោះពី ៦.៥ភាគរយ ទៅ ៧.៥ភាគរយ។

ស្របពេលជាមួយគ្នានេះដែរ ខ្លួនក៏បានកាត់បន្ថយការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ មកត្រឹម ៦ភាគរយ មកត្រឹម ៧ភាគរយវិញ ដែលពីមុន ពី ៦.៥ភាគរយ មកត្រឹម ៨ភាគរយ ចំពេលមានភាពផុយស្រួយពីខាងក្រៅ។ គណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍អន្តរទីភ្នាក់ងារ (DBCC) បានបញ្ជាក់ថា ការបើកសេដ្ឋកិច្ចឡើងវិញបានបង្កើនតម្រូវការក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម និងវិស័យឧស្សាហកម្ម ដែលអនុញ្ញាតឱ្យហ្វីលីពីនចុះបញ្ជីអត្រាកំណើន GDP ចំនួន ៧.៧ភាគរយក្នុងពេលបីត្រីមាសដំបូងឆ្នាំនេះ កើនឡើងពី ៦.៥ភាគរយ ទៅ ៧.៥ភាគរយសម្រាប់គោលដៅនាឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីសេដ្ឋកិច្ចបាននិយាយថា សន្ទុះកំណើននឹងថយចុះបន្តិចនៅឆ្នាំ២០២៣ខាងមុខនេះ ដោយសារបញ្ហាពីខាងក្រៅ ដូចជាការធ្លាក់ចុះនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ។ ក្រុមមន្រ្តីក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនឡើងពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងអត្រាចន្លោះពី ៦.៥ភាគរយ ទៅ ៨ភាគរយ ដោយសារតែរដ្ឋាភិបាលជំរុញឱ្យមានអន្តរាគមន៍ ដូចជាការធ្វើទំនើបកម្មកសិកម្ម និងកសិ-ធុរកិច្ច ការធ្វើឱ្យវិស័យឧស្សាហកម្មមានភាពរស់រវើកឡើងវិញ និងការធ្វើឱ្យសេវាកម្មមានភាពរស់រវើកឡើងវិញ។

យោងតាមការសន្មត់ អត្រាអតិផរណាជាមធ្យមសម្រាប់ឆ្នាំ២០២២ នឹងកើនឡើងបន្តិចដល់ ៥.៨ភាគរយ លើសការសន្មត់ពីមុន ចន្លោះពី ៤.៥ភាគរយទៅ ៥.៥ភាគរយ ដោយសារតម្លៃអាហារ និងថ្លៃដឹកជញ្ជូនខ្ពស់នៅតែបន្ត។ អតិផរណាក៏ត្រូវបានគេរំពឹងដែរថា នឹងមានកម្រិតមធ្យមក្នុងរយៈពេលមធ្យម ដោយឈានដល់ ២.៥ភាគរយទៅ ៤.៥ភាគរយនៅឆ្នាំ២០២៣ មុនពេលត្រលប់ទៅកម្រិតគោលដៅចន្លោះពី ២ភាគរយទៅ ៤ភាគរយនៅឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner