ប៉ាគីស្ថានខាតបង់សេដ្ឋកិច្ចជាង៣០ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងផែនការ អភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមពិសេសរបស់ប៉ាគីស្ថាន លោក Ahsan Iqbal បានបញ្ជាក់ថា ប្រទេសរបស់លោកបានទទួលរងនូវការខាតបង់សេដ្ឋកិច្ចមានទឹកប្រាក់ជាង៣០ពាន់លានដុល្លារ បណ្តាលមកពីគ្រោះមហន្តរាយទឹកជំនន់នៅឆ្នាំ២០២២នេះ ដែលស្មើនឹង១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

លោក Ahsan Iqbal បានថ្លែងនៅក្នុងពិធីមួយនៅឯមជ្ឈមណ្ឌលជាតិឆ្លើយតបនឹងគ្រោះទឹកជំនន់ថា ប៉ាគីស្ថានគឺជាប្រទេសងាយរងគ្រោះបំផុត ដែលប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ។

ទំហំនៃការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ គឺជាបន្ទុកមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ប៉ាគីស្ថាន ដែលកំពុងតែតស៊ូដើម្បីរស់រានមានជីវិត ជាមួយនឹងជំនួយពីសហគមន៍អន្តរជាតិ។

លោកបន្ថែមថា រដ្ឋាភិបាលបានរំដោះខ្លួនរួចផុតពីវិបត្តិទឹកជំនន់ ភាគច្រើនដោយធនធានផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាប្រឈមមិនទាន់ចប់នៅឡើយទេ ដោយជំរុញឱ្យសហគមន៍អន្តរជាតិ និងសប្បុរសជន បន្តជួយជនរងគ្រោះដោយសារទឹកជំនន់ រហូតដល់ពួកគេអាចមានលទ្ធភាពការស្តារនីតិសម្បទាពេញលេញឡើងវិញ។

ទន្ទឹមគ្នា រដ្ឋមន្ត្រីក្រសួងផែនការប៉ាគីស្ថានរូបនេះ ក៏បានអះអាងដែរថា រដ្ឋាភិបាលបានរៀបចំក្របខណ្ឌសម្រាប់ការធ្វើឱ្យប៉ាគីស្ថាន ក្លាយជាប្រទេសដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយបន្ថែមថា ក្របខណ្ឌនេះក៏នឹងត្រូវបង្ហាញជូនដល់សហគមន៍អន្តរជាតិផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner