ស្លាប់មនុស្ស ៣នាក់ ក្រោយបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ

បាងកក៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ថា មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើផ្លូវមួយ ក្នុងភាគខាងត្បូង ប្រទេសថៃ។

គ្រាប់បែក ត្រូវបានលាក់ ទុក នៅ ចម្ងាយ ២០០ ម៉ែត្រ ពី កន្លែង ផ្ទុះ នេះបើតាមវរសេនីយឯក Chartchai Chanasit ។ លោកបាននិយាយថា “យើងជឿថា គ្រាប់បែកនោះបាននៅទីនោះ តាំងពីថ្ងៃសៅរ៍” ដោយបន្ថែមថា គ្មានឧបករណ៍បំផ្ទុះផ្សេងទៀតត្រូវបានរកឃើញទេ។

ជម្លោះប្រដាប់អាវុធកម្រិតស្រាល នៅភាគខាងត្បូងប្រទេសថៃ បានកើតមានចាប់តាំងពីឆ្នាំ២០០៤ ដោយបានសម្លាប់មនុស្សជាង ៧០០០នាក់ ខណៈដែលក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមកំពុងប្រយុទ្ធ ដើម្បីស្វ័យភាព ពីរដ្ឋ។

ការផ្ទុះចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីមនុស្សម្នាក់បានស្លាប់ និងរងរបួសច្រើននាក់កាលពីខែមុន នៅពេលដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះនៅខាងក្រៅកន្លែងស្នាក់នៅរបស់ប៉ូលីស ៕ ប្រភពពី AFP , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner