សមាជិកសភាហ្វីលីពីនស្នើឲ្យមានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យចំនួន ៤,៩ពាន់លានដុល្លារ ដែលដឹកនាំដោយលោកប្រធានាធិបតី ម៉ាកូស

ម៉ានីល៖ ក្រុមសមាជិកសភាហ្វីលីពីនបានស្នើសុំបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យចំនួន ៤,៩ ពាន់លានដុល្លារ ដឹកនាំដោយប្រធានាធិបតី Ferdinand Marcos Jr ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

សមាជិកសភាមួយក្រុម ដែលរួមមានទាំងលោក Sandro Marcos ដែលជាកូនប្រុសរបស់ប្រធានាធិបតី និង លោក Martin Romualdez ជាបងប្អូនជីដូនមួយនឹងគ្នា បានដាក់សំណើនេះ ទៅសភាតំណាង ហើយនឹងត្រូវបានពិនិត្យដោយគណៈកម្មាធិការជាច្រើន មុនពេលត្រូវបានពិភាក្សាផ្ទៃក្នុង។

ក្រុមអ្នកតាក់តែងសំណើនេះបានអះអាងថា មូលនិធិ”មូលនិធិវិនិយោគ Maharlika” (MIF) នេះនឹងជួយឱ្យរដ្ឋបាល Marcos សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យសេដ្ឋកិច្ចហ្វីលីពីន កើនឡើងដល់កម្ពស់កាន់តែខ្លាំង ទោះបីជាមានការប៉ះទង្គិចពីខាងក្រៅក៏ដោយ ។

ប៉ុន្តែ អ្នករិះគន់ព្រមានថា ការបង្កើតមូលនិធិនេះនឹងងាយនឹងប្រព្រឹត្តអំពើពុករលួយ និងមានហានិភ័យដល់ប្រាក់សោធនហ្វីលីពីន៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner