នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ បង្ហាញពីគម្រោងឈរឈ្មោះ ក្នុងការបោះឆ្នោតឆ្នាំ ២០២៣

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ ទី៦ខែធ្នូឆ្នាំ២០២២ បាននិយាយថាលោកចង់បន្តកាន់កាប់ តំណែងរហូតដល់ឆ្នាំ ២០២៥។ នេះគឺជាការបង្ហាញលើក ដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោត សកលរបស់ថៃនាពេលខាងមុខ។

ប្រទេសថៃគ្រោងនឹងរៀបចំបោះឆ្នោតនៅដើមឆ្នាំ២០២៣ ហើយនៅថ្ងៃអង្គារម្សិលមិញ គណបក្សភឿថៃដែលជា គណបក្សប្រឆាំងដ៏ធំ បានចាប់ផ្តើមបង្ហាញពីប្រធានបទ យុទ្ធនាការមួយចំនួនរបស់ខ្លួន។

លោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាំងពីថ្ងៃទី២៤ សីហា ឆ្នាំ ២០១៤ ពោលនៅក្រោយរដ្ឋប្រហារយោធា ទម្លាក់ រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីងឡាក់ និង ដែល លោកចាន់អូចាខ្លួនឯងជាមេរដ្ឋប្រហារ។ លោក បានបន្តក្តោប ក្តាប់ តំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដ៏ចម្រូង ចម្រាស។ ប៉ុន្តែ ប្រជាប្រិភាពរបស់លោកបាននិងកំពុងស្ថិត ក្នុងភាពស្រពេចស្រពិល។

តាមការស្ទង់មតិគណបក្សភឿថៃកំពុងកើនប្រជាប្រិយភាពខ្លាំង ក៏ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលកើតចេញពីការព្រាងរបស់របបយោធា បានរៀបចំប្រព័ន្ធនេះដើម្បីគាំទ្រដល់គណបក្ស ណា ដែលមានទំនាក់ទំនងនឹងកងទ័ព។ ជាក់ស្តែងកាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃបានសម្រេច ឱ្យលោក ប្រាយុទ្ធ ចាន់អូចា អាចនឹងបន្តកាន់តំណែង រហូតដល់ឆ្នាំ ២០២៥ សម្រាប់អាណត្តិរយៈពេលប្រាំបី ឆ្នាំរបស់លោក។

នៅពេលដែលលោក ប្រាយុទ្ធ ចាកចេញពី កិច្ចប្រជុំគណៈ រដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃអង្គារ លោកត្រូវបានគេចោទ សួរអំពីផែនការអនាគតរបស់លោក។
លោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកយកសារព័ត៌មានថា៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងរយៈពេលពីរឆ្នាំនេះហើយបន្ទាប់ពីនោះនឹងមានជម្រើសសមរម្យដែលសាធារណជនទទួលយកដើម្បីបន្តការងាររបស់ខ្ញុំ»។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ត្រូវបានគេរំពឹង ថានឹងចាកចេញពីគណបក្ស Palang Pracharath (អំណាចប្រជាជន) របស់លោក ដែលជាបក្សដឹកនាំ រដ្ឋាភិបាលថៃបច្ចុប្បន្ន ហើយលោកនឹងចូលរួម ជាមួយ គណបក្សថ្មីមួយ ដែលគេជឿថាជាបក្សត្រូវបង្កើតឡើង ជា ពិសេសសម្រាប់រូបលោកមុនការបោះឆ្នោតនាពេលខាងមុខ។
ប៉ុន្តែកាលពីថ្ងៃអង្គារ លោកបានបដិសេធមិនគូសបញ្ជាក់ អ្វី ជុំវិញពាក្យចចាមអារ៉ាមនេះឡើយ ដោយនិយាយថា លោកនឹង បកស្រាយអំពីរឿងនេះនាពេលក្រោយ។

គួរជ្រាបដែរថា កាលបរិច្ឆេទនៃការបោះឆ្នោតរបស់ថៃ នៅមិន ត្រូវបានគេសម្រេចនៅឡើយទេ។ ក៏ប៉ុន្តែប្រសិនបើ ការ បោះឆ្នោតមិនត្រូវបានរំលាយចោលឆាប់ទេនោះ សភាថៃនឹង ត្រូវបញ្ចប់អាណត្តិនៅខែមីនា ដោយកំណត់ការបោះឆ្នោត នៅខែឧសភា៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Thai PM Prayut indicates 2023 election run

ads banner