ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែធ្នូ ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៧ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី០ ៦ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។
ក្នុងចំណោមជនសង្ស័យ ទាំងចំនួន ២៧ នាក់ រួមមាន ៖ ជួញដូរ ៥ ករណីឃាត់ ១០ នាក់ ( ស្រី ១ នាក់ ) ដឹកជញ្ជូនរក្សាទុក ៤ ករណីឃាត់ ៤ នាក់ប្រើប្រាស់ ៦ ករណីឃាត់ ១៣ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុង ថ្ងៃ ទី៦ ខែធ្នូ រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើរ ៣៦,២៣ ក្រាមនិង ១ កញ្ចប់តូច , កេតាមីន (Ke) ស្មើរ ៧,៤០ ក្រាម ៕
ដោយ ៖ ឆៃហួត និង ប៊ុនធី





ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។