ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេឡេឬស្សីកែវ ត្រូវបានអាជ្ញាធរ ផ្អាកជាថ្មី បន្ទាប់ពីបើកដំណើរការបាន២ថ្ងៃ ដើម្បីទាញយកសាឡង់ដឹកខ្សាច់ចេញ

ភ្នំពេញ៖ ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេឡេឬស្សីកែវ ត្រូវបានអាជ្ញាធរ ផ្អាកជាថ្មី បន្ទាប់ពីបើកដំណើរការបាន២ថ្ងៃ ដើម្បីទាញយក សាឡង់ដឹកខ្សាច់ចេញ ។

សូមជម្រាបថា បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានជួសជុល ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីវេលាម៉ោង១៧ ថ្ងៃថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ ស្ពានដែកបេឡេ បានដាក់អោយយានយន្ត ធ្វើចរាចរជាធម្មតាឡើងវិញ។

សូមរំលឹកថា ស្ពានដែកបេឡេនេះ ត្រូវបានផ្អាកឱ្យចរាចរ តាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារមានសាឡង់បូមខ្សាច់មួយគ្រឿង បានធ្វើដំណើរមកពីមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបេឡេ សាឡង់នោះ បានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារទឹកហូរខ្លាំង ហើយគាប់ជួនមានបញ្ហាម៉ាស៊ីនខូចទៀត ទើបបណ្តាលឱ្យសាឡង់រេ ប៉ះសសរស្ពានបេឡេ បណ្តាលឱ្យទ្រេតសសរស្ពាន៕

ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner