ថៃត្រៀមស្វាគមន៍ភ្ញៀវទេសចរបរទេស ១០លាននាក់ក្នុងឆ្នាំ២០២២នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ប្រទេសថៃរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសទី១០ លាននាក់របស់ខ្លួននៅឆ្នាំនេះ នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។ ក្រៅពីនេះ ក៏នឹងមានការប្រារព្ធពិធី នៅព្រលានយន្តហោះចំនួនប្រាំពីរ និងច្រកព្រំដែន ចំនួនពីរ ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បាននិយាយ កាលពីថ្ងៃអង្គារថា យុទ្ធនាការ «Amazing Thailand 10 Million Celebrations» ឬ ជាភាសាខ្មែរ «អបអរសាទរ ១០លាន នៅប្រទេសថៃ» នឹងបង្ហាញពីការសម្រេចបាននូវគោលដៅ ឆ្នាំ ២០២២ សម្រាប់ការមកដល់របស់ជនបរទេស។
លោក Yuthasak Supasorn បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ ប្រទេសថៃបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន ៩,៧៨ លាននាក់ហើយ។ យើងជឿជាក់ថា ចំនួនសរុបនឹងកើនដល់ ១០ លាននាក់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២៕




ប្រភពពី The Nation, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ