សហរដ្ឋអាមេរិកអនុម័តលើការលក់អាវុធដល់តៃវ៉ាន់ ក្នុងតម្លៃ ៤២៥លានដុល្លារ

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើការលក់អាវុធដ៏សំខាន់ថ្មីចំនួនពីរដល់កោះតៃវ៉ាន់ នៅក្នុងការអនុម័តដែលប្រាកដថា នឹងមានការខឹងសម្បារពីប្រទេសចិន។

ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួនបានលក់គ្រឿងបន្លាស់យន្តហោះដែលមានតម្លៃជាង ៤២៥លានដុល្លារ ដើម្បីគាំទ្រដល់កងយន្តហោះចម្បាំង F-16, យន្តហោះដឹកជញ្ជូន C-130 និងប្រព័ន្ធអាវុធផ្សេងទៀតរបស់តៃវ៉ាន់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

កញ្ចប់នេះ ក្នុងនោះទឹកប្រាក់ ៣៣០លានដុល្លារចាក់បញ្ចូលទៅក្នុងផ្នែកជំនួសស្តង់ដារ និង ៩៨លានដុល្លារទៀតទៅក្នុងឧបករណ៍មិនស្តង់ដារ រួមជាមួយនឹងគ្រឿងបន្លាស់ពាក់ព័ន្ធ និងការដឹកជញ្ជូន។

ការលក់គ្រឿងបរិក្ខាយោធាខាងលើនេះ ត្រូវបានប្រកាសតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបសមភាគីចិនលោក ស៊ី ជីនពីង សម្រាប់កិច្ចពិភាក្សានៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈដែលអាកប្បកិរិយាឈ្លានពានរបស់ចិនចំពោះតៃវ៉ាន់ជាបញ្ហាចម្បង ៕

ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner