ប្រធានាធិបតីចិននឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ចំពេលមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចំពេលមានភាពតានតឹងខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត (SPA) ក្នុងថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងទៀតថា ដំណើររបស់លោក ស៊ី ទៅកាន់ទីក្រុងរីយ៉ាដ នឹងចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយលោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលអារ៉ាប៊ីសាអូឌីត-ចិន, កិច្ចប្រជុំកំពូលចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលចិន-GCC ដែលទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នឹងត្រូវលើកយកមកធ្វើការពិភាក្សា។

ក្នុងថ្ងៃពុធនេះ ក្រសួងការបរទេសចិនក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះដែរ ដោយបានបញ្ជាក់ថា នឹងចាប់ផ្តើមពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។យោងតាមប្រភពការទូតអារ៉ាប់បានប្រាប់ទូរទស្សន៍ CNN ថា ជាចំណុចសំខាន់សម្រាប់ទំនាក់ទំនងរវាងអារ៉ាប់-ចិន យ៉ាងហោចណាស់ប្រមុខរដ្ឋចំនួន១៤ ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលចិន-អារ៉ាប់។

សូមបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាការផ្លាស់ប្តូរមួយបន្ថែមទៀតរបស់លោក ស៊ី ក្នុងការស្តារភាពជាមេដឹកនាសកលរបស់គាត់ឡើងវិញ បន្ទាប់ពីបានចំណាយយ៉ាងច្រើនសង្ខំនៅក្នុងប្រទេសចិន នាអំឡុងពេលមានការឆ្លងរាតត្បាតខ្លាំងនៃវីរុសកូវីដ១៩ ៕

ប្រភព៖ CNN ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner