រញ្ជួយដីកម្លាំង៦,១រ៉ិចទ័រវាយប្រហារខេត្តជ្វាខាងលិច ប្រទេស ឥណ្ឌូនេស៊ី
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ រញ្ជួយដីកម្លាំង៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត ជ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី។ នេះ បើយោងតាមទីភ្នាក់ងារភូមិសាស្ត្រប្រទេសឥណ្ឌូនេស៊ី។
គ្រោះមហន្តរាយរញ្ជួយដីនេះ បានធ្វើឱ្យពលរដ្ឋរស់នៅតាម តំបន់ ជាច្រើនជិតនិងទីកន្លែងរញ្ជួយដី ត្រូវជម្លៀសចេញពីលំនៅដ្ឋាន របស់ពួកគេទាំងភ័យបារម្ភ។
រញ្ជួយដីនេះ ស្ថិតនៅចម្ងាយ២២គីឡូម៉ែត្រពីទីក្រុងSukabumi ប៉ុន្តែមិនអាចបង្កឱ្យកើតមានរលកយក្សស៊ូណាមិឡើយ នេះបើយោងតាមទីភ្នាក់ងារដដែលខាងលើនេះ៕
ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ