រថភ្លើងបុកកន្ទុយគ្នានៅប្រទេសអេស្ប៉ាញ របួសមនុស្ស ១៥៥នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បាសេឡូណា៖ សេវាសង្គ្រោះបន្ទាន់ និងក្រុមហ៊ុនផ្លូវដែកអេស្ប៉ាញបានរាយការណ៍ឲ្យដឹងថា មនុស្ស ១៥៥នាក់បានរងរបួសស្រាលកាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងហេតុការណ៍រថភ្លើងមួយខ្សែ បានបុកជាមួយផ្នែកខាងក្រោយនៃរថភ្លើងមួយទៀត នៅឯស្ថានីយ៍មួយនៅជិតទីក្រុងបាសេឡូណា។
អ្នកនាំពាក្យសម្រាប់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា ភាគច្រើននៃអ្នករងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ព្រឹក នេះបានទទួលរងរបួសស្រាល ខណៈដែលប្រាំនាក់ទៀតស្ថិតក្នុងស្ថានភាពមធ្យម។
អង្គភាពពេទ្យចំនួន ១៨ ត្រូវបានដាក់ពង្រាយទៅកាន់កើតហេតុដែលស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រស្ថិតភាគខាងជើងនៃទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ នេះបើតាមប្រភពដដែល៕ ប្រភពពី AFP , ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ