ក្រសួងអប់រំប្រគល់ដុំកិច្ចការជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែ
ភ្នំពេញ៖ បន្ទាប់ពីប្រឡងបញ្ចប់ និងការដឹកហិបកិច្ចការសំណេររបស់បេក្ខជនប្រឡងបាក់ឌុប មកកាន់វិទ្យាល័យព្រះស៊ីសុវត្តិក្នុងរាជធានីភ្នំពេញនោះ ពេលនេះក្រសួងអប់រំបាននាំយកដុំកិច្ចការបេក្ខជន សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្តិដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថាសម្រាប់ឆ្នាំនេះ មានបេក្ខជនប្រឡងបាក់ឌុបសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។
ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ដោយ៖ម៉ាដេប៉ូ

