ភ្ញៀវទេសចរណ៍អន្តរជាតិនាំលុយជាង ៦៣០លានដុល្លារចាក់បញ្ចូលសេដ្ឋកិច្ចនូវែលសេឡង់ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២

វែលីងតោង៖ ការចំណាយរបស់ភ្ញៀវអន្តរជាតិទាំងអស់មានទឹកប្រាក់ប្រមាណ ១.០៣ពាន់លានដុល្លារនូវែលសេឡង់ ឬប្រមាណ ៦៥០លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ដោយច្រើនជាង ៦០ភាគរយនៃចំនួននោះ បានមកពីភ្ញៀវទេសចរអូស្ត្រាលី។

តួលេខនេះត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ ដោយយោងតាមការស្ទង់មតិពីភ្ញៀវទេសចរអន្តរជាតិនៅចន្លោះខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ។ ស្ថិតិបង្ហាញថា អ្នកទេសចរអន្តរជាតិបានចំណាយប្រាក់ប្រមាណ ១២៦.៥លានដុល្លារអាមេរិក ច្រើនជាងភ្ញៀវអន្តរជាតិដែលមកលេងមិត្តភក្តិ ឬសាច់ញាតិ បើទោះបីជាមានចំនួននៃការមកដល់ស្រដៀងគ្នាក៏ដោយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍នូវែលសេឡង់ លោក Stuart Nash បាននិយាយថា ភ្ញៀវជាមធ្យមដែលធ្វើដំណើរមកលេងមិត្តភ័ក្តិ ឬសាច់ញាតិបានស្នាក់នៅរយៈពេល ១១ថ្ងៃ ខណៈពេលដែលថ្ងៃឈប់សម្រាកជាមធ្យមអាចស្នាក់នៅបានរយៈពេល៨ថ្ងៃ។ លោកថា ប្រទេសក្នុងតំបន់ក៏ទទួលបានអត្ថប្រយោជន៍ពីការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរអន្តរជាតិផងដែរ។

លោក Stuart Nash បន្ថែមថា នូវែលសេឡង់ទទួលបានភ្ញៀវទេសចរបរទេសច្រើនជាង ១៥១,០០០នាក់គិតក្នុងខែកញ្ញាតែមួយប៉ុណ្ណោះ ដែលនេះជាកម្លាំងចលករជំរុញដល់វិស័យទេសចរណ៍។ លោកថា ការចាក់បញ្ចូលថវិកាទៅក្នុងសេដ្ឋកិច្ចនេះ ទំនងជាកើនឡើងបន្ថែមទៀត នៅពេលដែលនូវែលសេឡង់ស្វាគមន៍ភ្ញៀវអន្តរជាតិកាន់តែច្រើននៅរដូវក្តៅនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner