១០ខែ ឆ្នាំ២០២២ ប្រ៊ុយណេបានកត់ត្រាពីកំណើនចរាចរណ៍ផ្លូវអាកាសដ៏ខ្ពស់ បើធៀបនឹងឆ្នាំមុន

បាដាស៊េរី បេហ្គាវ៉ាន់៖ ប្រ៊ុយណេបានកត់ត្រាពីកំណើននៃការមកដល់ និងការចាកចេញរបស់ជើងហោះហើរតាមផ្លូវអាកាស ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ ជាមួយនឹងសកម្មភាពហោះហើរចំនួន ៤,៧៣២លើក បើធៀបនឹងចំនួន ២,១៣៥លើកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍ លោក Dato Seri Setia Shamhary បាននិយាយនៅក្នុងសាររបស់គាត់ នៅក្នុងទិវាអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធសប្តាហ៍នេះថា ចលនាអ្នកដំណើរក៏បានកត់ត្រានូវកំណើនយ៉ាងខ្លាំង ជាមួយនឹងចំនួនអ្នកដំណើរសរុប ៣៧៥,៤១៧នាក់ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ បើធៀបនឹងចំនួន ៣៦,១០៧នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោករដ្ឋមន្ត្រីបន្ថែមថា ការដឹកជញ្ជូនទំនិញមានចំនួន៩,២៣៥តោនក្នុងរយៈពេល១០ខែឆ្នាំនេះ ដែលកើនឡើង១៦.៣ភាគរយ បើធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលដូចគ្នានេះ។

សូមជម្រាបផងដែរថា ទិវាអាកាសចរណ៍ស៊ីវិលអន្តរជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី៧ ខែធ្នូ ចាប់តាំងពីឆ្នាំ១៩៩៤ នៅទូទាំងពិភពលោក ដើម្បីរំលឹកដល់ការបង្កើតអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលជាស្ថាប័នអង្គការសហប្រជាជាតិ ទទួលបន្ទុករក្សាស្តង់ដារពិភពលោក សម្រាប់សុវត្ថិភាពអាកាសចរណ៍៕

ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner