ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភពលរដ្ឋក្រីក្រ គ្រោះថ្នាក់ចរាចរណ៍
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារនិងថវិកា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ដែលកូននិងចៅ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្បែងខ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។
លោក សូ ប៊ន មេភូមិត្បែងខ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ដាលឱ្យកុមារពីរនាក់ទី១ឈ្មោះឈន សុខឡេង ភេទស្រីអាយុ១៤ឆ្នាំ ប៉ះពាល់ក្បាលយ៉ាងធ្ងន់ធ្ងរ ទី២ ឈាន សីហា អាយុ៨ ឆ្នាំរបួសបាក់ជើងខាងឆ្វេងជាពីរកំណាត់ នៅមុខវត្តបាគង ប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ មានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន សម្តែងនូវការសោកស្តាយ ចំពោះឧប្បត្តិហេតុធ្វើឲ្យកុមារទាំងពីរ មានរបួសពិការនៅក្នុងជីវិត នឹងបានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរនៅលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ចំណែកអំណោយ ក្នុងមួយគ្រួសារអង្ករ ៥០គីឡូក្រាម មីជាតិ ២កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ ទឹកពិសារបរិសុទ្ធវីតា១កេស និងថវិកាមួយផងដែរ ៕



ដោយ ប៊ុន រដ្ឋា