មេដឹកនាំហ្វីលីពីន៖ អ្នកទោស១៧០០នាក់ដែលដោះលែងហើយ អាចចូលគុកវិញ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា អ្នកទោស១៧០០នាក់ ដែលត្រូវបានដោះលែងឱ្យសេរីភាព ដោយសារមាន «អាកប្បកិរិយាល្អ» គួរតែត្រឡប់មកកាន់ពន្ធនាគារវិញ បន្ទាប់ពីមានសំណួរជាច្រើនពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការដោះលែងអ្នកទាំងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ក៏បានប្រកាស ទុកពេល១៥ថ្ងៃដែរ ឱ្យអ្នកទោស១,៧០០នាក់ខាងលើ ប្រគល់ខ្លួនឱ្យប៉ូលិសដោយស្ម័គ្រចិត្ត មុនប៉ូលិស ប្រើធម៌ក្ដៅ។ គួរជម្រាបថា លោក ឌូតឺតេ ក៏បានស្នើឱ្យប្រធានពន្ធនាគាររបស់លោក លាលែងចេញពីតំណែងផងដែរ ដោយសារមិនគោរពតាមបទបញ្ជាហាមដោះលែងអ្នកទោស ដែលត្រូវបានដោះលែងមុនកាលកំណត់ ដោយសំអាងលើ «អាកប្បកិរិយាល្អ» ក្រោមច្បាប់ឆ្នាំ២០១៤៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner