ផ្លូវលំមួយខ្សែចូលទៅកាន់ឃុំយាង បានរងការជន់លិចស្ទើរទាំងស្រុងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍្តនេះ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ទឹកជំនន់ នៅតែបន្តហក់ឡើងខ្លាំង ធ្វើឱ្យផ្លូវលំជនបទក្រាលគ្រួសក្រហមប្រវែង២០០០ម៉ែត្រ ចូលទៅកាន់ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ត ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននឹងកំពុងរងនូវការជន់លិចជាខ្លាំង មិនអាចឱ្យពលរដ្ឋធ្វើដំណើរបាន។

លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ឱ្យដឹងនៅមុននេះបន្តិចថា ស្ថានភាពកម្ពស់ទឹកជំនន់នៅកំពុងតែបន្តហក់ឡើងយ៉ាងខ្លាំង បានធ្វើឱ្យទឹកជន់លិចផ្លូវលំក្រាលគ្រួសក្រហមពីភូមិកោងយោង ចូលមកកាន់ឃុំយាង អស់ស្ទើរតែទាំងស្រុងហើយ។

លោកមេឃុំបញ្ជាក់ថា ព្រឹកថ្ងៃព្រហស្បតិ៍តនេះ ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវអស់ចំនួន២០០០ម៉ែត្រ ហើយទឹកក៏នៅតែបន្តហក់ឡើងលឿនផងដែរ។ លោកថាចំពោះផ្លូវលំចេញពីឃុំយាង ទៅកាន់ភូមិជាំស្រែទឹកជំនន់បានស្រកវិញអស់ហើយ ប៉ុន្តែរងការខូចខាតជាច្រើនកន្លែង ដោយកន្លែងខ្លះដាច់ និងច្រោះ។ រីឯផ្ទៃដីបង្កបង្កើនផលស្រូវស្រែ របស់ប្រជាពលរដ្ឋជាង១ពាន់ហិកតា កំពុងតែតែឋិតនូវការជន់លិចផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៩និង៣៥នាទីថ្ងៃព្រហស្បតិ៍ត ទី០៥ កញ្ញានេះ ស្ថានភាពកម្ពស់ទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានហក់ឡើងដល់កម្ពស់១១,៣០ម៉ែត្រហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner