រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងគឺ ជាបញ្ហា ក្តៅគគុកមួយនៅកម្ពុជា

កំពត ៖ ឯកឧត្តម អ៊ំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតែជាកត្តាចាំបាច់បំផុត ដើម្បីធានាដល់ស្ថិរភាព និរន្តរភាព នៃការដឹកនាំ ការអភវិឌ្ឍន៍ និងការផ្តល់ភាពសុខដុមរម្យនាជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ហើយដើម្បីឆ្លើយតប និងអនុវត្តគោលការណ៍ភូមិឃុំសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចូលរួមលប់បំបាត់បទល្មើលដ៏ក្តៅគគុកបីឲ្យបាន គឺ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងគ្រប់ប្រភេទ។

ឯកឧត្តម រដ្ឋលេខាធិកា បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសតែងតាំង លោក សុីវ ផេង អភិបាលស្រុកបន្ទាយមាស ឧត្តមមន្ត្រី ថ្នាក់ លេខ៤ទៅជាអភិបាលរងខេត្តកំពត នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៍បាន វាយតម្លៃខ្ពស់ ចំពោះ ចំណាត់ការរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ទៅលើបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ សាធារណ: នៅក្នុងខេត្ត ដោយមានចំណាត់ការផ្តល់ជូនជារង្វាន់ លើកទឹកចិត្ត ដល់បងប្អូន អ្នករត់តាក់ស៊ី រត់ម៉ូតូឌុប និងអ្នករត់ ម៉ូតូកង់បី ណាដែល ចាប់ចោ ឆក់និងក្រុមចោ ឆក់ ឬ ធ្វើសកម្មភាព នៅតាមផ្លូវនោះបាន ប៉ុន្តែ គឺស្ងាត់ តែម្តង ដោយគោលនយោបាយ ផ្តល់រង្វាន់ ការលើកទឹកចិត្តនេះ ហើយមិនទាន់បានផ្តល់ដល់ អ្នកណាម្នាក់ផង តែចំណាត់ការនេះ វាទៅជាមានប្រសឹទ្ធិភាព គួអោយមោទន: ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យអ្នកមានបំណងអាក្រក់ ត្រូវបានរាថយ ដោយលែងហ៊ាន ធ្វើសកម្មភាពបន្ត ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ដោះស្រាយទំនាស់ក្រៅប្រពន័្ធតុលាកា ដែលជាយន្តការដ៍ល្អរ ប្រកបដោយនយោបាយឈ្នះៗ កាត់បន្ថយពេលវេលានិងប្រាក់កាស របស់ប្រជាពលរដ្ឋ មកដល់ពេលនេះ រដ្ឋបាលខេត្តបានដោះស្រាយទំនាស់ផ្សាស់ផ្សាជានាគ្នា បានចំនួន ១ពាន់ ៤២ករណី នៅតាមមូល្ឋានក្រុងស្រុកទាំង៩ ហើយនឹងបន្តដោះស្រាយនៅតាមមូលដ្ឋានបន្តទៀត ៕ Sila Sarin

ads banner