ថៃជាទីផ្សារធំទី២ របស់រថយន្ត Porsche ក្នុងពិភពលោក ភាគច្រើនជាម៉ូដែលអគ្គិសនី

បាងកក៖ ប្រទេសថៃត្រូវបានបង្ហាញថា ជាទីផ្សារ “ធំជាងគេទីពីរ” បន្ទាប់ពីប្រទេសន័រវែស ពេលនិយាយដល់រថយន្តម៉ូដែល Cayenne អគ្គិសនី របស់ Porsche។

កាលពីឆ្នាំមុន ៧០% នៃរថយន្ត Porsche ១៥០០គ្រឿងដែលបានលក់នៅក្នុងប្រទេសថៃ គឺជារថយន្តប្រភេទ SUV ប្រើថាមពលកូនកាត់ Cayenne ដែលជាការកើនឡើងយ៉ាងខ្លាំង ពីរថយន្ត Porsche 670 គ្រឿងដែលបានលក់ នៅថៃ ក្នុងឆ្នាំ ២០២០។

នាយកគ្រប់គ្រងក្រុមហ៊ុន Porsche Thailand បានចាត់ទុកថា ជាភាពជោគជ័យនៃបច្ចេកវិទ្យាទំនើប។ ដំណឹងនេះត្រូវបានផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍ Thailand International Motor Expo ដែលកំពុងតែដំណើរការ។

រថយន្ត Porsche សរុបចំនួន ១១ ម៉ូដែលកំពុងត្រូវបានបង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍នេះ ដែលបន្តរហូតដល់ថ្ងៃទី ១២ ខែធ្នូ នៅ Challenger IMPACT Muangthong Thani ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner