លោកស្រី ទ្រី ដាណាបើកសម្ពោធផលិតផលថ្មីបន្ថែម១ទៀត និងបង្ហាញមុខទូតសុច្ឆន្ទៈ (BA) ២រូប ដែលជាកំពូលតារាល្បីប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ កម្មវិធីដ៏ធំអស្ចារ្យមួយ របស់ក្រុមហ៊ុន ដាណាទ្រី នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ដែលជាកម្មវិធីបើកសម្ពោធផលិតផលឈុតព្យាបាលស្បែកមុខថ្មី និងបង្ហាញមុខកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជានិងតារាសម្តែង ចំនួន២រូប ជាទូតសុច្ឆន្ទៈ (BA) ក្រោមវត្តមាន លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី។

ក្នុងឧ៌កាសនោះដែរលោកស្រី ទ្រី ដាណា បញ្ជាក់ថា ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ ក្រុមហ៊ុនបានរីកចម្រើនជាលំដាប់ ដោយសារគ្រប់ផលិតផលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជន ទើបលោកស្រីបានសម្រេចយកផលិតផលថ្មី ដែលជាឈុតព្យាបាលមុខថ្មីមួយទៀត
ដែលតម្រូវតាមស្បែកមុខអ្នកប្រើប្រាស់ដោយក្នុងនោះ មានផលិតផល៣មុខ ក្នុងប្រអប់តែមួយ ជាប្រភេទឡេលាបពេលយប់ ឡេលាបពេលថ្ងៃ និងហ្វូមលាងមុខ។

លោកស្រី បានឲ្យដឹងទៀតថាផលិតផលទាំងអស់នេះ សុទ្ធតែឆ្លងកាត់ការពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីអ្នកជំនាញ និងទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា។

លោកស្រី បានបន្ថែមថា ដើម្បីអោយផលិតផលឲ្យកាន់តែល្បីល្បាញ នឹងមានទំនុកចិត្តខ្ពស់ពីអតិថិជន ក្រុមហ៊ុន ក៏បានសហការជាមួយតំណាងផ្សព្វផ្សាយដែលជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំកម្ពុជា គឺអ្នកនាង សុគន្ធ នីសា ជាទូតសុច្ឆន្ទៈ (BA) ផលិតផលឈុតព្យបាលមុខពណ៌មាស ឈ្មោះថា Meso Vit C និងតារាសម្តែងរាងខ្ពស់សង្ហារ លោក សេង មង្គល ជាទូតសុច្ឆន្ទៈ (BA) ផលិតផលឈុតព្យបាលមុខ ពណ៌ក្រហម ឈ្មោះថា Crytal Stem Cell។

លោកស្រី ទ្រី ដាណា ជឿជាក់ថា បើទោះបីស្ថិតក្នុងបរិបទកូវីដ១៩ក្តី តែក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នៅតែបង្ហាញភាពរឹងមាំ និងមានកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីទីផ្សារជូនដល់ដៃគូសហការទាំងអស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner