សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាព បានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល

ព្រះសីហនុ៖ ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្តិភាព បានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ បានដាក់ចេញនូវប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាព បានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា សន្តិភាព គឺពិតជាមិនអាចខ្វះបាន សម្រាប់ការទ្រទ្រង់ ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើន ផ្តើមចេញពីសន្តិភាពនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner